ក្រុមហ៊ុនMGចូលចិត្តប្រទេសកម្ពុជាហើយប្រទេសកម្ពុជាក៏ពេញចិត្តក្រុមហ៊ុន MGផងដែរ។សម្រាប់ក្រុមហ៊ុនរថយន្តពិតជាមានសារៈសំខាន់ណាស់ក្នុងការតបស្នងទៅប្រទេសជាតិដែលបានស្វាគមន៍ពួកគេដោយបើកចំហរ។

ការទទួលស្គាល់ដោយទេពកោសល្យដែលកំពុងរីកចម្រើនគឺជាបេសកកម្មសង្គមមួយដែលក្រុមហ៊ុនរថយន្តMGបានចាប់យក។បន្ទាប់ពីមានការផ្សព្វផ្សាយចំនួនពីរលើកដែលដឹកនាំដោយលោក RichardYim ដែលជាគំនិតមួយរបស់យុវជនកម្ពុជាមានកេរ្តិ៍ឈ្មោះល្បីល្បាញបំផុតនៅក្នុងប្រទេសនិងការចូលរួមជាមួយ YoutuberCamcar ក្នុងដំណើរទៅកាន់មូលនិធិAiravata ហើយក្រុមហ៊ុនMGក៏បានគាំទ្រអ្នកដែលនៅពីក្រោយការស្តារឡើងវិញនៃមុខម្ហូបខ្មែរផងដែរ។

ចុងភៅNakគឺជានារីម្នាក់ដែលកំពុងស្វែងរករូបមន្តមុខម្ហូបខ្មែរ។ដំណើរស្វែងរកដើម្បីអបអរការអភិវឌ្ឍនិងការថែរក្សាសិល្បៈម្ហូបខ្មែរ។បន្ទាប់មកនាងបានដើរលើផ្លូវមួយដើម្បីស្វែងរកបុព្វបុរសខ្មែរហើយកសាងកេរ្តិ៍តំណែលរបស់ម្ហូបខ្មែរឡើងវិញដែលត្រូវបានលុបចោលពីប្រវត្តិសាស្ត្របន្ទាប់ពីសង្គ្រាមស៊ីវិល។
ការងារដែលមានជំនាញវិជ្ជាជីវៈនេះត្រូវបានបង្ហាញឡើងនៅឯភោជនីយដ្ឋានរបស់នាងដែលអតិថិជនដ៏មានសំណាងអាចរីករាយជាមួយនឹងវគ្គសិក្សាធ្វើម្ហូបឬក៏បទពិសោធមួយពេញលេញនៅក្នុងផ្ទះឈើបែបប្រពៃណីដ៏ស្រស់ស្អាតដែលធ្វើឱ្យអ្នកមានអារម្មណ៍ថាលោកអ្នកកំពុងតែនៅឆ្ងាយពីទីក្រុង។

ក្រុមហ៊ុនMGដែលជាផ្នែកមួយនៃទំនួលខុសត្រូវរបស់កម្មវិធីសង្គមហើយក្រុមហ៊ុនគឺមានគោលបំណងលើកស្ទួយទេពកោសល្យរបស់ប្រជាជនកម្ពុជាដែលជាចំណុចសំខាន់មួយនៃយុទ្ធនាការរបស់ខ្លួន។ក្រុមហ៊ុនMGជឿជាក់យ៉ាងមុតមាំលើទេពកោសល្យរបស់ប្រទេសកម្ពុជាក្នុងការដឹកនាំសហគ្រិនអ្នកច្នៃប្រឌិតជំនាន់ថ្មីដូចជាមេចុងភៅNakជាដើម។
លោកSoryaPUMនាយកគ្រប់គ្រងក្រុមហ៊ុនMGបានមានប្រសាសន៍ថា“នេះជាមហិច្ឆិតារបស់យើងក្នុងនាមជាភ្ញៀវនៃប្រទេសដ៏អស្ចារ្យនេះក្នុងការផ្តល់នូវវេទិកាមួយសំរាប់មនុស្សជំនាន់ថ្មីដែលមានទេពកោសល្យដែលនឹងកសាងអនាគតនៃប្រទេសកម្ពុជាដោយផ្អែកលើមូលដ្ឋានដ៏រឹងមាំនាពេលបច្ចុប្បន្ននេះ”៕