Chef Nak Blog

ស្ត្រីខ្មែរពីររូប រួមគ្នា បង្កើតសៀវភៅម្ហូបខ្មែរដំបូងគេ

ស្ត្រីខ្មែរពីររូប រួមគ្នា បង្កើតសៀវភៅម្ហូបខ្មែរដំបូងគេដើម្បីចែករំលែកពិភពលោកឲ្យស្គាល់ ឲ្យភ្លក្ស និងចេះធ្វើម្ហូបខ្មែរ

ចុងភៅវ័យក្មេងថែរក្សាប្រពៃណីចម្អិនម្ហូបខ្មែរ

– Dec 19, 2019 ម្ហូប​ខ្មែរ ជា​រឿយៗ​មិន​សូវ​មាន​អន្តរជាតិ​ស្គាល់​ដូច​ម្ហូប​ថៃ​និង​វៀតណាម​ មួយ​ផ្នែក​ដោយសារ​ប្រវត្តិសាស្ត្រ​ដ៏​​សោកសៅ​របស់​ប្រទេស​កម្ពុជា។ ប៉ុន្តែ​ចុងភៅ​ខ្មែរ​ម្នាក់​កំពុង​តែ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​រឿង​នេះ។ លោក ចាប ចិត្រា នៃ VOA រាយការណ៍​ពី​រដ្ឋធានី​វ៉ាស៊ីនតោន។

ចុងភៅវ័យក្មេងក្លាយជាអ្នកតំណាងម្ហូបខ្មែរ Self-Taught Chef Turned Cambodian Cuisine Ambassador

អ្នកស្រី រស់ រតនៈ ដែល​គេ​ស្គាល់​ថា​ជា Chef Nak កំពុង​ដាក់​ចិត្ត​ដាក់​កាយ​ថែរក្សា​និង​លើកស្ទួយ​ម្ហូប​ខ្មែរ។ មេ​ចុងភៅ​វ័យ​៣៤ឆ្នាំ ដែល​រៀន​ចម្អិន​ម្ហូប​អាហារ​ដោយ​ខ្លួន​ឯងនេះ មាន​ដើម​កំណើត​នៅ​រាជធានី​ភ្នំពេញ ហើយ​បាន​ដឹង​ថា​ខ្លួន​ស្រលាញ់​សិល្បៈ​​ចម្អិន​ទាំង​ពី​កុមារភាព​មក​​ម្ល៉េះ។ ឥឡូវនេះ Chef Nak ក្លាយ​​ជា​អ្នក​ផ្សព្វផ្សាយ​​រស់​ជាតិ​ម្ហូប​ខ្មែរ​នៅ​ទូទាំង​ពិភពលោក ហើយ​កំពុង​ធ្វើការ​ជាមួយ​ក្រសួង​ទេសចរណ៍​ដើម្បី​អភិវឌ្ឍ​សិល្បៈ​ធ្វើ​ម្ហូប​ខ្មែរ​ស្តង់ដារ​អន្តរជាតិ​មួយ។ កាល​ពី​ខែ​កក្កដា នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ម្ហូប​នៅ​សហរដ្ឋ​អាមេរិក​ Chef Nak […]