Blog

ក្រុមហ៊ុន MG សហការជាមួយមេចុងភៅ Nak ក្រោមប្រធានបទ “គំនិតផ្តួចផ្តើមនៅកម្ពុជា”

ក្រុមហ៊ុន​MG​ចូលចិត្តប្រទេសកម្ពុជា​ហើយប្រទេសកម្ពុជាក៏ពេញចិត្តក្រុមហ៊ុន​ MG​ផងដែរ។​សម្រាប់ក្រុមហ៊ុនរថយន្តពិតជាមានសារៈសំខាន់ណាស់​ក្នុងការតបស្នងទៅប្រទេសជាតិ​ដែលបានស្វាគមន៍ពួកគេដោយបើកចំហរ។ ការទទួលស្គាល់ដោយទេពកោសល្យដែលកំពុងរីកចម្រើន​គឺជាបេសកកម្មសង្គមមួយ​ដែលក្រុមហ៊ុនរថយន្ត​MG​បានចាប់យក។​បន្ទាប់ពីមានការផ្សព្វផ្សាយចំនួនពីរលើក​ដែលដឹកនាំដោយលោក​ Richard​Yim ​ដែលជាគំនិតមួយរបស់យុវជនកម្ពុជា​មានកេរ្តិ៍ឈ្មោះល្បីល្បាញបំផុតនៅក្នុងប្រទេស​និង​ការចូលរួមជាមួយ​ Youtuber​Camcar ​ក្នុងដំណើរទៅកាន់មូលនិធិ​Airavata ​ហើយក្រុមហ៊ុន​MG​ក៏បានគាំទ្រ​អ្នកដែលនៅពីក្រោយការស្តារឡើងវិញនៃមុខម្ហូបខ្មែរផងដែរ។ ចុងភៅ​Nak​គឺជានារីម្នាក់ដែលកំពុងស្វែងរករូបមន្តមុខម្ហូបខ្មែរ។​ដំណើរស្វែងរកដើម្បីអបអរការអភិវឌ្ឍ​និងការថែរក្សាសិល្បៈម្ហូបខ្មែរ។​បន្ទាប់មកនាងបានដើរលើផ្លូវមួយ​ដើម្បីស្វែងរកបុព្វបុរសខ្មែរ​ហើយកសាងកេរ្តិ៍តំណែលរបស់ម្ហូបខ្មែរឡើងវិញ​ដែលត្រូវបានលុបចោលពីប្រវត្តិសាស្ត្របន្ទាប់ពីសង្គ្រាមស៊ីវិល។ ការងារដែលមានជំនាញវិជ្ជាជីវៈនេះ​ត្រូវបានបង្ហាញឡើងនៅឯភោជនីយដ្ឋានរបស់នាង​ដែលអតិថិជនដ៏មានសំណាងអាចរីករាយជាមួយនឹងវគ្គសិក្សាធ្វើម្ហូប​ឬ​ក៏បទពិសោធមួយពេញលេញ​នៅក្នុងផ្ទះឈើបែបប្រពៃណីដ៏ស្រស់ស្អាតដែលធ្វើឱ្យអ្នកមានអារម្មណ៍ថា​លោកអ្នកកំពុងតែនៅឆ្ងាយពីទីក្រុង។ ក្រុមហ៊ុន​MG​ដែលជាផ្នែកមួយនៃទំនួលខុសត្រូវរបស់កម្មវិធីសង្គម​ហើយក្រុមហ៊ុនគឺមានគោលបំណងលើកស្ទួយទេពកោសល្យរបស់ប្រជាជនកម្ពុជា​ដែលជាចំណុចសំខាន់មួយនៃយុទ្ធនាការរបស់ខ្លួន។​ក្រុមហ៊ុន​MG​ជឿជាក់យ៉ាងមុតមាំលើទេពកោសល្យរបស់ប្រទេសកម្ពុជា​ក្នុងការដឹកនាំសហគ្រិនអ្នកច្នៃប្រឌិតជំនាន់ថ្មី​ដូចជា​មេចុងភៅ​Nak​ជាដើម។ លោក​Sorya​PUM​នាយកគ្រប់គ្រងក្រុមហ៊ុន​MG​បានមានប្រសាសន៍ថា​“នេះជាមហិច្ឆិតារបស់យើងក្នុងនាមជាភ្ញៀវនៃប្រទេសដ៏អស្ចារ្យនេះ​ក្នុងការផ្តល់នូវវេទិកាមួយសំរាប់មនុស្សជំនាន់ថ្មី​ដែលមានទេពកោសល្យ​ដែលនឹងកសាងអនាគតនៃប្រទេសកម្ពុជា​ដោយផ្អែកលើមូលដ្ឋានដ៏រឹងមាំនាពេលបច្ចុប្បន្ននេះ”៕

Chef Nak Features in ASEAN Tourism Forum

កម្ពុជាសូមស្វាគមន៍ភ្ញៀវទេសចជាតិនិងអន្តរជាតិក្នុងវេទិកាប្រជុំកំពូលរដ្ឋមន្ត្រីទេសចរណ៍អាស៊ានចាប់ពីថ្ងៃទី 17 ដល់ 23 ខែមករា ឆ្នាំ 2021 ក្នុងការអបអរសាទរ សហគមន៍សន្តិភាពនិងជោកវាសនាតែមួយ។ Cambodia welcomes you to the 2021 ASEAN Tourism Forum (ATF) to […]